កាលពីគាត់នៅក្មេង គាត់ភាគច្រើនសង្ងំនៅតែក្នុងការិយាល័យដែលស្ថិត​នៅ៥ជាន់បន្ទាប់ពីapartmentរបស់ម៉ាក់គាត់។ នៅសាលា គាត់ត្រូវបានគេចំអកថាមានរូបរាងស្គមពេក និងពាក់braces។ ដោយសារតែអត់ទ្រាំនឹងការឈឺចាប់នៃការសើចចំអកនេះមិនបាន គាត់ក៏បោះបង់ការសិក្សាទាំងក្មេងវ័យនៅក្នុងអាយុ១៤ឆ្នាំ។ ការប៉ះទង្គិចផ្លូវអារម្មណ៍មួយនេះ ធ្វើឲ្យគាត់លែងឃ្លានអាហារ ហើយធ្វើបាបខ្លួនឯង ពេញមួយជីវិតវ័យជំទង់របស់គាត់។ គ្មានអ្នកណាទទួលគាត់ជាតារាបង្ហាញម៉ូដដោយសារតែគាត់មានរាងស្គមស្គាំងពេក។​

បន្ទាប់មក ដោយសារតែការសម្តែងក្នុងខ្សែភាពយន្តរបស់គាត់ធ្វើមិនបានល្អ គាត់បានសម្រាកមួយរយៈធំ ហើយធ្វើឲ្យគាត់មានអារម្មណ៍ចង់បោះបង់អាជីពនេះ។ គាត់ចាប់ផ្តើមមានទំលាប់មិនល្អជាច្រើន និងចាប់ផ្តើមប្រើប្រាស់ថ្នាំ។ នៅអាយុ១៩ឆ្នាំ គាត់បានព្យាយាមសម្លាប់ខ្លួន២ដង។

រឿងល្អៗក៏ចាប់ផ្តើមកើតឡើងនៅក្នុងជីវិតគាត់

ថ្វីបើគាត់មានបញ្ហាជីវិតច្រើនបែបនេះយ៉ាងណាក៏ដោយ គាត់នៅតែបន្តដំណើរស្វែងរក ក្តីសង្ឃឹម ការលើកទឹកចិត្ត និងគោលដៅក្នុងជីវិតដើម្បីបន្តដំណើរទៅមុខ។ បន្ទាប់មក គាត់ក៏បានទទួលឪកាសដើរតួសម្តែងនៅក្នុងរឿងដែលមានចំណងជើងថា “Girl, Interrupted”។​ គាត់បានបន្តដំណើរជីវិតនេះ​ ហើយរហូតដល់បានឈ្នះពានរង្វាន់ជា តារាសម្តែងជាតួរងដ៏ឆ្នើមបំផុតប្រចាំឆ្នាំក្នុងកម្មវិធីOscarsផងដែរ។ ភាពជោគជ័យរបស់គាត់បានបន្តកើនឡើង ហើយបន្ទាប់មក គាត់ក៏រកឃើញស្ថេរភាពក្នុងជីវិត។ បន្ទាប់មក គាត់ក៏បានយកកូនមកចិញ្ចឹម ហើយគាត់ក៏ប្រាប់ខ្លួនឯងថា គាត់នឹងមិនធ្វើអ្វីដែលបំផ្លាញនិងធ្វើបាបខ្លួនឯងដូចមុនទៀតឡើយ។

គាត់ម្នាក់នេះ គឺ Angelina Jolie ដែលជាតារាសម្តែងជនជាតិអាមេរិច ព្រមទាំងជា ផលិករភាពយន្ត និងអ្នកធ្វើមនុស្សធម៌ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងទូទាំងពិភពលោកមួយរូប។

ANGELINA-JOLIE

តាមរយៈខ្សែជីវិតរបស់Angelina យើងទទួលបានគំនិតអប់រំដ៏មានតម្លៃសម្រាប់ជីវិតដូចជា៖

១. យើងមិនត្រូវអនុញ្ញាតឲ្យពាក្យសម្តីឬការយល់ឃើញអវិជ្ជមានរបស់អ្នកដទៃ ជាន់ឈ្លីជីវិត និងរារាំងយើងសម្រេចនូវក្តីស្រមៃរបស់យើងឡើយ។

២. នៅពេលយើងជួបបញ្ហាឬឧបសគ្គជីវិត យើងមានជម្រើស២គឺ ក្រោកឈរហើយបន្តដំណើរទៅមុខ ឬដេកឈឺចាប់ដោយសារឧបសគ្គ។

៣. យើងមានជម្រើស២នៅពេលដែលអ្នកដទៃមើលងាយយើង គឺ ព្រមធ្វើជាជនរងគ្រោះនឹងពាក្យសម្តីរបស់គេ ឬធ្វើជាអ្នកប្រយុទ្ធ។

៤. យើងជាកត្តាលើកទឹកចិត្តសម្រាប់ខ្លួនឯងដ៏សំខាន់បំផុត។

English version below

As a child, she spent most of her time in an office, 5 floors above her mother’s apartment. She was bullied at school for being too thin and wearing braces. This forced her to drop out of school at the age of 14. She suffered with anorexia and self-harm all the way through her teens while growing up in LA. She was rejected from modeling job for being too skinny and gloomy.  Even after her getting her first big break in the movies because it performed badly, she felt she wanted to quit. She started to get into bad habits. She got into drugs. She was suffering from depression. By age 19, she tried to commit suicide twice.

Despite all the changes and issues in her personal life, she still felt she wanted to find her calling, find her motivation and purpose. She ended getting a role in the movie “Girl, Interrupted” that she took on and actually went on to win Best Supporting Actress at the Oscars. Her success started to grow and soon she found stability in life. After she adopted some children, she realized that she would have never acted in a self-destructive way again

This person is none other than Angelina Jolie, the world’s famous American actress, filmmaker and humanitarian.

Her life story above teaches us many great and valuable life lessons, especially those who have been suffering from being bullying.

  1. we should never allow negative people or their negative opinions of us destroy us and prevent us from pursuing our dreams.
  2. when facing obstacles in life, we have two choices- we either get up to move forward or give in and get destroyed.
  3. when others look down on us, we have two choices: we either become a victim of their voices or become a fighter.
  4. we are our own greatest motivation.

Story source: Goalcast